Counselling
alarm clock
Human Rights Forum

BECOME A MEMBER

© ARV Users Association

សេចក្ដីផ្ដើម

ដើម្បីឲ្យការអនុវត្តន៍សកម្មភាពរបស់ខ្លួនកាន់តែរឹងមាំ មានប្រសិទ្ធិភាព និង និរន្ដភាព សមាគមបានផ្ដួចផ្ដើម និង បង្កើតឲ្យមានបណ្ដាញសមាជិកភាព នៅឆ្នាំ២០០៦ ក្នុងគោលបំណងប្រមូលព័ត៌មាន និង សំលេង ក្នុងស្វែងរកការគាំទ្រ និង ដើម្បីឆ្លើយតបតាមតម្រូវការរបស់អ្នករស់នៅជាមួយមេរោគអេដស៍/ ជំងឺអេដស៍។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ សមាគមបានផ្ដួចផ្ដើម និង បង្កើតគោលការណ៍សមាជិកភាព ដើម្បីគ្របគ្រង និង ដឹកនាំរាល់សកម្មភាពការងារដែលពាក់ព័ន្ធ នឹងសមាជិកគ្រប់រូបឲ្យមានភាពច្បាស់លាស់ ត្រឹមត្រូវ សមភាព តម្លាភាព និង អត្ថប្រយោជន៍នានា ក្នុងការចូលជាសមាជិករបស់សមាគម។

គោលការណ៍សមាជិកភាពថ្មីរបស់សមាគមអ្នកប្រើប្រាស់ថ្នាំពន្យារជិវិតត្រូវមានអនុម័តដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នាកិច្ចប្រជុំពេញអង្គប្រចាំឆ្នាំ របស់សមាជិកភាព ដោយមានការចូលរូមពីក្រុមប្រឹក្សាភិបាល ដូចមានចែងខាងក្រោម៖

ប្រការ១៖ ការចូលជាសមាជិកត្រូវធ្វើឡើង ដោយស្ម័គ្រចិត្តចំពោះប្រជាពលរដ្ឋទូទៅ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង។

ប្រការ២៖ មិនរើសអើងពូជសាសន៍ សាសនា វប្បធម៌ ពណ៌សម្បុល និង សេដ្ឋកិច្ចសង្គម។

ប្រការ៣៖ មិនបម្រើឲ្យផលប្រយោជន៍ការងាររបស់គណបក្សនយោបាយណាមួយ។

ប្រការ៤៖ ត្រូវបំពេញទម្រង់ឯកសារ និង លក្ខខណ្ឌផ្សេងៗ ដូចខាងក្រោម៖

/ពាក្យសុំចូលជាសមាជិក, ជិវប្រវត្តិសង្ខេប, និង លិខិតបណ្ដាំមរណៈភាព។

/រូបថតទំហំ(៣x៤) ចំនួន២សន្លឹក និង (៤x៦) ចំនួន២សន្លឹក។

/ទទួលបានប័ណ្ណសំគាល់សមាជិកភាព ១សន្លឹក។

ជំពូក២៖ ប្រភេទសមាជិក

ប្រការ១៖ ប្រភេទសមាជិកត្រូវបានបែកចែកជាបីប្រភេទផ្សេងគ្នា៖

/សមាជិកសកម្ម ជាសមាជិកដែលរស់នៅជាមួយមេរោគអេដស៍/ជំងឺអេដស៍។

/សមាជិកទ្រទ្រង់ ជាសមាជិកដែលរស់នៅ ឬ មិនរស់នៅជាមួយមេរោគអេដស៍/ជំងឺអេដស៍។

/សមាជិកកិត្តិយស ជាសមាជិកដែលរស់នៅ ឬ មិនរស់នៅជាមួយមេរោគអេដស៍/ជំងឺអេដស៍។

ប្រការ២៖ ការបង់ថវិកា៖

/គ្រប់ប្រភេទ សមាជិក មិនត្រូវបង់ថវិកាសុំសិទ្ធិចូលជាសមាជិកទេ។

/សមាជិកសកម្ម បង់ថវិកាចំនួន ១២.០០០រៀល(មួយម៉ឺនពីរពាន់រៀលគត់)ក្នុងមួយឆ្នាំ។

/សមាជិកទ្រទ្រង់បង់ថវិកាចំនួន ៤២.០០០រៀល(បួនម៉ឺនពីរពាន់រៀលគត់)ក្នុងមួយឆ្នាំ។

/សមាជិកកិត្តិយស បង់ថវិកាចំនួន ៣៥.០០០រៀល(បីម៉ឺនប្រាំពាន់រៀលគត់)ក្នុងមួយខែ។

ជំពូក៣៖ អត្ថប្រយោជន៍

ប្រការ១

១.សមាជិកសកម្ម

/ទទូលបានប័ណ្ណសំគាល់សមាជិក ១សន្លឹក។

/ទទួលបានថវិកាឧបត្ថម្ភប្រចាំថ្ងៃចំនួន ២.០០០រៀល(ពីរពាន់រៀលគត់) ក្នុងករណីសម្រាកពេទ្យព្យាបាលជម្ងឺ ក្នុងមន្ទីរពេទ្យរដ្ឋក្នុង១ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី នៃការចូលសម្រាកក្នុងមន្ទីរពេទ្យ។ សម្រាប់សមាជិកដែលរស់នៅជាមួយមេរោគអេដស៍។

/ទទួលបានថិវិកាឧបត្ថម្ភក្នុងករណី ទទូលមរណៈភាព ចំនួន ៣០.០០០០រៀល(សាមសិបម៉ឺនរៀលគត់)។

/មានសិទ្ធិបោះឆ្នោត និង ឈរឈ្មោះជាតំណាងគណៈកម្មាធិការកណ្ដាលរបស់សមាគម។

/មានសិទ្ធិចូលរួមក្នុងសកម្មភាពការងាររបស់សមាគម។

/ចូលរួមផ្ដល់មតិយោបល់ ដើម្បីកែលំអរដល់សមាគម។

/ទទួលបានព័ត៌មានផ្សេងៗពីសមាគម។

២.សមាជិកទ្រទ្រង់

/ទទួលបានប័ណ្ណសំគាល់សមាជិក ១សន្លឹក។

/ទទួលបានលិខិតថ្លែងអំណរគុណ ឬ ប័ណ្ណសរសើរ។

/ទទួលបានថវិកាឧបត្ថម្ភប្រចាំថ្ងៃចំនួន ២.០០០រៀល(ពីរពាន់រៀលគត់) ក្នុងករណីសម្រាកពេទ្យព្យាបាលជម្ងឺ ក្នុងមន្ទីរពេទ្យរដ្ឋកនុង១ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១ នៃការចូលសម្រាកក្នុងមន្ទីរពេទ្យ។ សម្រាប់សមាជិកដែលរស់នៅជាមួយមេរោគអេដស៍។

/ទទួលបានថវិកាឧបត្ថម្ភក្នុងករណី ទទួលមរណៈភាពចំនួន ៣០.០០០០រៀល(សាមសិបម៉ឺនរៀលគត់) សម្រាប់សមាជិកដែលរស់នៅជាមួយមេរោគអេដស៍។

/មានសិទ្ធិបោះឆ្នោត និង ឈរឈ្មោះជាតំណាងគណៈកម្មាធិការកណ្ដាលរបស់សមាគម។

/មានសិទ្ធិចូលរួមកម្មសកម្មភាពការងាររបស់សមាគម។

/ចូលរួមផ្ដល់មតិយោបល់ ដើម្បីកែលំអរដល់សមាគម។

/ទទួលបានព័ត៌មានផ្សេងៗពីសមាគម។

៣.សមាជិកកិត្តិយស

/ទទួលបានប័ណ្ណសំគាល់សមាជិក ១សន្លឹក។

/ទទួលបានលិខិតថ្លែងអំណរគុណ ឬ ប័ណ្ណសរសើរ។

/ទទួលបានថវិកាឧបត្ថម្ភប្រចាំថ្ងៃចំនួន ២.០០០រៀល(ពីរពាន់រៀលគត់) ក្នុងករណីសម្រាកពេទ្យព្យាបាលជម្ងឺ ក្នុងមន្ទីរពេទ្យរដ្ឋកនុង១ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១ នៃការចូលសម្រាកក្នុងមន្ទីរពេទ្យ។ សម្រាប់សមាជិកដែលរស់នៅជាមួយមេរោគអេដស៍។

/ទទួលបានថវិកាឧបត្ថម្ភក្នុងករណី ទទួលមរណៈភាពចំនួន ៣០.០០០០រៀល(សាមសិបម៉ឺនរៀលគត់) សម្រាប់សមាជិកដែលរស់នៅជាមួយមេរោគអេដស៍។

/មានសិទ្ធិបោះឆ្នោត និង ឈរឈ្មោះជាតំណាងគណៈកម្មាធិការកណ្ដាលរបស់សមាគម។

/មានសិទ្ធិចូលរួមកម្មសកម្មភាពការងាររបស់សមាគម។

/ចូលរួមផ្ដល់មតិយោបល់ ដើម្បីកែលំអរដល់សមាគម។

/ទទួលបានព័ត៌មានផ្សេងៗពីសមាគម។

ជំពូក៤៖លក្ខខណ្ឌផ្សេងៗនៃការទទួលបានអត្ថប្រយោជន៍

ប្រការ១៖សមាជិកថ្មីដែលបានចូលជាសមាជិករយៈពេល៦ខែ(ប្រាំមួយខែ)ឡើងទៅទើបអាចទទួលបានអត្ថប្រយោជន៍ដូចក្នុងជំពូក៣។
ប្រការ២ត្រូវភ្ផាប់ជាមួយឯកសារសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ឬ មណ្ឌលសុខភាព។ប្រការ៣ក្នុងករណីខកខាននៃការបង់ថវិកាសមាជិករយៈពេល ០១ឆ្នាំនោះមិនបានទទួលអត្ថប្រយោជន៍ ពីសមាគម ដូចបានចែងក្នុងជំពូក៣។ប្រការ៤៖យោងតាមប្រការ៣ សមាជិកដែលខកខាន នឹងទទួលបាន អត្ថប្រយោជន៍ឡើងវិញក្នុងរយៈពេល០៦ខែក្រោយ បន្ទាប់ពីការបង់ថវិកាឡើងវិញ។

ប្រការ៥៖ចំពោះសមាជិកដែលទទួលមរណៈភាព ត្រូវមានលិខិតមរណៈភាព ពីមន្ទីរពេទ្យ ឬ អាជ្ញាធរដែនដី (មិនលើសពី០៣ខែ)។

ប្រការ៦ត្រូវមានលិខិតទទួលប្រាក់ឧបត្ថម្ភ ពេលទទូលមរណៈភាព (បណ្ដាំមរណៈភាព)។

ជំពូក៥៖ ការគ្រប់គ្រង និង ការប្រើប្រាស់ថវិកា

ប្រការ១៖ថវិកាសមាជិកភាព ដែលទទួលបានពីការបង់ថវិកាប្រចាំខែ និង សិទ្ធិចូលជាសមាជិកគ្រប់ភេទ ត្រូវទទួលដោយបុគ្គលិកសមាគម ដោយមានចេញជាវិក័យប័ត្រទទួល ដែលមានចំនួន ៣សន្លឹក។ វិក័យប័ត្រ១សន្លឹករក្សាទុកដោយសមាជិកផ្ទាល់ និង ២សន្លឹករក្សាទុកនៅសមាគម។ រាល់ថវិកាដែលបានបង់ចូលសមាគមសម្រាប់សមាជិកភាពគ្រប់ប្រភេទ មិនអាចដកវិញបានទេ បើទោះបីជាមានការផ្លាស់ប្ដូរប្រភេទសមាជិក ឬ លាឈប់ក៏ដោយ។
ប្រការ២ថវិកាសមាជិកភាពទាំងអស់ត្រូវបានគ្រប់គ្រងដោយសមាគម (រក្សាទុកនៅក្នុងគណនីសន្សំរបស់ធនាគារ ស្របច្បាប់ និង ត្រឹមត្រូវ)។

ប្រការ៣៖ការប្រើប្រាស់ថវិកាសមាជិកភាពអាចដកប្រើប្រាស់បាន ចំនួន១០%នៃប្រាក់ចំណូលប្រចាំខែនីមួយៗ សម្រាប់ការចំណាចផ្នែកកិច្ចការរដ្ឋបាល (ទូរដាក់ឯកសារ របស់សមាជិកភាពប័ណ្ណសំគាល់សមាជិកភាព ថង់ប្លាស្ទិចសម្រាប់ច្រកប័ណ្ណ ស្រោមសំបុត្រ ឬ កាវបិទរូបថត តំាប៉ុងឯកសារ និង វិក័យប័ត្រចំណូលចំណាច ។ល។ ឬ ក្នុងករណីមានតម្រូវការចំាបាច និង ជាស្ដែង)។
ប្រការ៤៖ឧបត្ថម្ភដល់សមាជិកដែលរស់នៅជាមួយមេរោគអេដស៍/ជំងឺអេដ ៣០.០០០០រៀល (សម្រាប់សមាជិកដែលពេញសិទ្ធិរយៈពេល ៦ខែ)។

ប្រការ៥៖ឧបត្ថម្ភចំនួន២.០០០រៀល ក្នុងមួយថ្ងៃដល់សមាជិកដែលរស់នៅជាមួយមេរោគអេដស៍/ជំងឺអេដស៍ ក្នុងករណីសម្រាកពេទ្យព្យាបាល ក្នុងគ្រប់មន្ទីរពេទ្យរដ្ឋ ក្នុង១ថ្ងៃ ដោយចាប់ពីថ្ងៃទី១ នៃការចូលសម្រាក់ក្នុងមន្ទីរពេទ្យ។

ជំពូក៦៖និតិវិធីក្នុងការប្រើប្រាស់ថវិកាសមាជិកភាព

រាល់ការចំណាចទាំងផ្នែករដ្ឋបាល និង សមាជិកភាពត្រូវមានការឯកភាពពី គណៈគ្រប់គ្រង់សមាគម និង ក្នុងករណីមានតម្រូវការចំាបាច់ និង ជាក់ស្ដែងត្រូវមានការឯកភាពពី គណៈកម្មាធិការកណ្ដាល។ រាល់ការចំណាចនានា ត្រូវមានឯកសារជាផ្លូវការគ្រប់គ្រាន់ ដើម្បីទូទាត់ និង រាយការណ៍ជួនសមាជិកពេញសិទ្ធិទាំងអស់ឲ្យបានជ្រាបជាពត៌មាននាកិច្ចប្រជុំសមាជិកប្រចាំឆ្នាំ។

ជំពូក៦៖ អវសាន្ដសមាជិកភាប
ប្រការ១៖រាល់សមាជិកមានសិទ្ធិផ្លាស់ប្ដូរ ប្រភេទសមាជិក ឬ លាឈប់ពីសមាជិក សមាគមបានដោយស្ម័ក្រចិត្ត និង ត្រូវផ្ដល់ពត៌មានជូនសមាគមជាលាយល័ក្ខអក្សរ។

ប្រការ២៖សមជិកដែលបាត់ដំណឹង ឬ ទំនាក់ទំនងមិនបានក្នុងរយៈពេល១ឆ្នាំ ឬ ស្លាប់ ត្រូវអស់សិទ្ធិជាសមាជិករបស់សមាគម ដោយស្វ័យប្រវិត្ត។ ប្រការ៣៖រាល់ប្រការណា ដែលផ្ទុយពីគោលការណ៍ សមាជិកភាពនេះ ត្រូវទុកជាមោឃៈ។

ជំពូក៦៖ ការកែប្រែគោលការណ៍សមាជិកភាព
កោលការណ៍សមាជិកភាពនេះ នឹងត្រូវបានកែប្រែតាមស្ថានភាពជាក់ស្ដែង និង ចាំបាច់នៅក្នុងកិច្ចប្រជុំពិសេសរបស់ គណៈគ្រប់គ្រង ឬ គណៈកម្មាធិការកណ្ដាលរបស់ សមាគម។

ធ្វើនៅភ្នំពេញ, ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥

នាយិកាប្រតិបត្តិ

ហាន សៀងហ៊ន